top of page

គោលព្រះនិព្វាន

Updated: Jun 18, 2022


[..] និញ្វន​ជា​គុណ​ជាតិ​ដែល​មាន​នៅ​ជា​ស្ថាពរ មិន​មាន​ការ​ប្រែ​ប្រួល​ជា​លទ្ធផល ដែល​កើត​មក​អំពី​ចិត្ត​បរិសុទ្ធ​នៃ​ពុទ្ធ​បរិស័ទ ។ និញ្វន​ពុំ​មែន​ជា​ទី​វាល​ល្ហ​ល្ហេវ​ដូច​អា​កាស​ធាតុ​ទេ ត្រង់​ពាក្យ​ដែល​ថា “និញ្វន​សូន្យ​នោះ” មិន​មែន​សូន្យ​ខ្លួន​ឯង​ទេ គឺ​សូន្យ​ស្ងាត់​ចាក​កិលេស​គ្រប់​យ៉ាង​សូន្យ​ស្ងាត់​ចាក​ជាតិ ជរា ព្យាធិ មរណៈ សម​ដូច​ពុទ្ធភាសិត​ថា “និញ្វនំ បរមំ សុញ្ញំ” និញ្វន​ជា​គុណ​ជាត​សូន្យ​ដ៏​ក្រៃ​លែង, និញ្វនំ បរមំ វទន្តិ ពុទ្ធា ព្រះ​​​ពុទ្ធ​ទាំង​ឡាយ​តែង​ពោល​ថា និញ្វន​ជា គុណ​ជាត​ប្រសើរ​ក្រៃ​លែង”​ ។

ពាក្យ​ថា “និញ្វន​សូន្យ​នោះ” សំដៅ​យក​ការ​ស្ងាត់​ចាក​សង្សារ​វដ្ដ គ្រឿង​វិល​វល់ ជួប​ប្រទះ​នឹង​ការ​កើត​ស្លាប់ ពុំ​មែន​និញ្វន​សូន្យ​ទទេ​ឯង​ៗ​នោះ​ឡើយ ។ ដូច​ពាក្យ​ថា “តា​មោ សុញ្ញោ នគរំ សុញ្ញំ តេហំ សុញ្ញំ ប្រែថា ស្រុក​សូន្យ, ក្រុង​សូន្យ, ផ្ទះ​សូន្យ” ។ ពាក្យថា ស្រុក​សូន្យ បាន​ដល់​ស្រុក​សូន្យ​ចាក​មនុស្ស ក្នុង​កាល​ដែល​មាន​អាសន្ន​រោគ ឬ​អហិវា​ត​ករោគ មនុស្ស​ក្នុង​ស្រុក​ភៀស​ខ្លួន​រត់​ចេញ​ចោល​ស្រុក ស្ងាត់​ពី​ស្រុក​សូន្យ​ឈឹង ។ ក្រុង​សូន្យ ផ្ទះ​សូន្យ ក៏​មាន​សេចក្ដី​ដូច​គ្នា ​។ ស្រុក​សូន្យ, ក្រុង​សូន្យ, ផ្ទះ​សូន្យ​នោះ​គឺ​សូន្យ​ស្ងាត់​តែ​មនុស្ស ដោយ​មិន​មាន​មនុស្ស​នៅ​ក្នុង​ស្រុក, ក្នុង​ទី​ក្រុង, ក្នុង​ផ្ទះ​ប៉ុណ្ណោះ ពុំ​មែន​សូន្យ​ស្រុក សូន្យ​ទី​ក្រុង សូន្យ​ផ្ទះ ដោយ​គ្មាន​ស្រុក គ្មាន​ទី​ក្រុង គ្មាន​ផ្ទះ​នោះ​ឡើយ ។

ស្រុក​សូន្យ, ទី​ក្រុង​សូន្យ, ផ្ទះ​សូន្យ​នោះ, គឺ​ស្រុក​មាន​នៅ, ទី​ក្រុង​មាន​នៅ, ផ្ទះ​មាន​នៅ​ដោយ​ពិត ប៉ុន្តែ​មិន​មាន​មនុស្ស​នៅ សេចក្ដី​នេះ​យ៉ាង​ណា និញ្វន​មាន​នៅ​ជា​ប្រាក​ដ​ដូច​ជាស​ស្សិត​វត្ថុ​មួយ​គ្រាន់​តែ​សូន្យ​ស្ងាត់​ចាក​ជាតិ ជរា ព្យាធិ មរណៈ ប៉ុណ្ណោះ​ក៏​យ៉ាង​នោះ​ដែរ​ ។ […] អាន​អត្ថ​បទ​ពេញ​.​.​.​​

0 comments

Comments


bottom of page