សភាពរបស់ចិត្តដែលយើងមិនបានអប់រំឲ្យបានល្អរមែងប្រែប្រួល ឃ្លេងឃ្លោងមិនតាំងនៅនឹងន ជាពិសេសចិត្តដែលមិនបានអប់រំនេះ រមែងនាំទៅកាន់អារម្មណ៍ជាអកុសលនានា លុះត្រាតែយើងបានហាត់ពត់អប់រំដោយសមាធិកម្មដ្ឋាន មានសតិរលឹកជាប់ជានិច្ចហើយ ទើបអាចរក្សាចិត្តនោះឲ្យបានក្នុងផ្លូវប្រពៃ។ សមដូចពុទ្ធភាសិតក្នុងធម្មបទដ្ឋកថា សំដែងថា «ផន្ទនំ ចបលំ ចិត្តំ ទុរក្ខំ ទុន្និវារយំ, ឧជុំ ករោតិ មេធាវី ឧសុការោវ តេជនំ។» ប្រែថា “ចិត្តនេះឃ្លេងឃ្លោង ញាប់ញ័រ ពិបាករក្សានិងហាមឃាត់បាន មានតែអ្នកមានប្រាជ្ញាទេ ដែលពត់លត់ដំចិត្តឲ្យត្រង់ ឲ្យស្អាត ដូចជាជាងកូនសរ ពត់តម្រង់កូនសរឲ្យត្រង់ គួរដល់ការបាញ់ចំចំណុចក្នុងទិសទាំង៤ដូច្នោះដែរ។
តើក្នុងមួយថ្ងៃ លោកអ្នកធ្វើជាចៅហ្វាយរបស់ចិត្តបានប៉ុន្មានម៉ោង និងធ្វើជាទាសកររបស់ចិត្តប៉ុន្មានម៉ោង?
Comments