top of page

ឧ​បាយ​បង្កើត​សេចក្តី​សុខ​

Updated: Jun 17, 2022


សព្វ​សត្វ​ទាំង​ឡាយ សុទ្ធ​តែ​ស្វែង​រក​សេចក្ដី​សុខ​គ្រប់ ៗ ប្រាណ តែ​មិន​ងាយ​នឹង​បាន​ជួប​ប្រទះ​នូវ​សេចក្ដី​សុខ​នោះ ដូច​យ៉ាង​ខេមរៈ​ជន​យើង​នេះ ច្រើន​តែ​ជួប​ប្រទះ​នូវ​សេចក្ដី​ទុក្ខ​លំបាក ច្រើន​ជាង​ជន​ជាតិ​នានា នោះ​មិន​មែន​មក​ពី​យើង​កាន់​ព្រះ​ពុទ្ធ​សាសនា​ទេ ប្រាកដ​ជា​មក​ពី​យើង​មិន​ដឹង​ច្បាប់ ព្រះ​ពុទ្ធសាសនា​ឲ្យ​ច្បាស់​លាស់ ឬ​ក៏​យើង​ដឹង​ដែរ តែ​យើង​មិន​ប្រតិបត្តិ​តាម​ឲ្យ​សព្វ​គ្រប់ បាន​ជា​យើង​ឃ្វាង​ចាក​សុខ ដែល​គួរ​បាន​អំពី​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា​ ។ ពាក្យ​ថា​សុខ ៗ នេះ​បាន​ដល់​សេច​ក្ដី​សប្បាយ រីករាយ ធូរ​ទូលាយ ស្រួល​នៃកាយ-និ​ង​ចិត្ត ។ ឯ​សុខ សម្រាប់​មនុស្ស​ជាតិ​ក្នុង​សកល​លោក​នេះ លោក​ចែក​ចេញ​ជា​ ៦ ​ពួកគឺៈ​

១- សុខ​របស់​អ្នក​គ្រប់​គ្រង​ផ្ទះ ។ ២- សុខ​របស់​មនុស្ស​មួយ​រូប ៗ ។ ៣- សុខ​របស់​អ្នក​មាន​ប្ដី​ប្រពន្ធ ។ ៤- សុខ​របស់​អ្នក​ជា​មាតា​បិតា នឹង​កូន​ប្រុស-​ស្រី ។ ៥- សុខ​របស់​អ្នក​ជា​នាយ ចៅ​ហ្វាយ នឹង​កូន-​ក្មួយ ។ ៦- សុខ​របស់​គ្រូ​អាចារ្យ នឹង​កូន​សិស្ស ។ សូម​អធិប្បាយ​មួយ​ពួ​​ក​ម្ដង ៗ ដោយ​សេចក្ដី​សង្ខេប​ដូច​តទៅ​នេះ​.​.​.​ ចុចទី​នេះ​ដើម្បី​អាន​អត្ថបទ​ពេញ​


0 comments

Comments


bottom of page