top of page

អំពីវត្តពោធិការាម

វត្តពោធិការាម ណាហ្គាព្រះពុទ្ធ

ព្រះពុទ្ធបដិមានាគប្រក់នៅចំពីមុខវត្ត

វត្តពោធិការាម ត្រូវបានចុះឈ្មោះជាផ្លូវការណ៍ក្នុងបញ្ជីរដ្ឋកាណាដាថា  "The Mondul Ottawa Khmer Buddhist Monastery" (ពុទ្ធិកសមាគមខេមរមណ្ឌលអូត្តាវ៉ា) គឺជាវត្តខ្មែរ មានទីតាំងនៅទីក្រុងអូត្តាវ៉ា ខេត្ត អន្ធារីយ៉ូ ប្រទេសកាណាដា តាំងពីឆ្នាំ ២០០៦ តរៀងមក។ 

​

គោលបំណងរបស់យើងគឺថែរក្សាព្រះពុទ្ធសាសនា និងវប្បធម៌ខ្មែរ ជាពិសេសថែរក្សា និងផ្សព្វផ្សាយព្រះពុទ្ធសាសនាខ្មែរ ដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងទីក្រុងអូត្តាវ៉ា និងប្រជាពលរដ្ឋខ្មែរជិតឆ្ងាយទាំងអស់ ព្រមទាងមនុស្សជាតិទូទៅក្នុងសកលលោក។   វត្តពោធិការាម ​បើក​ទូលាយ​ដល់​ក្មេង​ចាស់​ដែល​ស្វែង​រក​ការ​សម្រាល​ទុក្ខ​តាមរយៈពាក្យ​​ប្រៀនប្រដៅ​ និងការ​គោរពបូជា​ព្រះរតនត្រៃ។ ជួយចង្អុលបង្ហាញពីបដិបទានៃការបន្សាត់បង់នូវសេចក្តីទុក្ខ។  វត្តពោធិការាម ក្លាយជាកន្លែងដ៏សំខាន់សម្រាប់មនុស្សគ្រប់វ័យបង្កើតភាពស្និទ្ធស្នាលនិងជួបជាមួយបងប្អូនខ្មែរតាមរយៈសាសនកិច្ច។ សម្រាប់​យុវជន​ជំនាន់​ក្រោយ ជា​កន្លែង​សម្រាប់​ឈ្វេងយល់ និង​សិក្សា​ពី​ព្រះពុទ្ធសាសនា និង​វប្បធម៌​ខ្មែរ។

​

ពុទ្ធសាសនមណ្ឌលនេះ ស្វាគមន៍មនុស្សគ្រប់ជាតិសាសន៍ដោយគ្មានការប្រកាន់​រើសអើង។

ឆ្នាំចុះបញ្ជី 2006

ដោយសារវត្តត្រូវបានអភិវឌ្ឍពីជាបណ្តើរៗ ទីវត្តត្រូវបានផ្លាស់ប្តូរពីមួយកន្លែងទៅមួយកន្លែង។

​

2006 - 2008

នៅផ្ទះល្វែងជួល
នៅ Ottawa Chinatown

80 -1 Preston Street, Ottawa, Ontario

ឆ្នាំ 2008 - 2017

ជាវផ្ទះជាវត្ត

 1197 Deer Park Road, Ottawa, Ontario

ឆ្នាំ 2017 - បច្ចុប្បន្ន

ទីតាំងវត្តពោធិការាមសព្វថ្ងៃ

មានទំហំដីជាងកន្លះហិចតា

4537 Hawthorne Rod . 

bottom of page