top of page

គម្រោងធំៗមួយចំនួនដែលបានអភិវឌ្ឍរួចហើយ និងកំពុងដំណើរការ

គម្រោង

ផែនការរបស់យើង

វត្តពោធិការាម មណ្ឌលអូតាវ៉ា នៃពុទ្ធសាសនិកខ្មែរ បានរីកចម្រើនឡើងជាលំដាប់ ហើយបានផ្លាស់ប្តូរពីកន្លែងមួយទៅកន្លែងមួយទៀត។ ឥឡូវនេះវាមានទីតាំងនៅលើដីធំមួយដែលមានទំហំ 2 ហិចតា នៅអាសយដ្ឋាន 4537 Hawhtorne Road, Ottawa, ON។ កន្លែងនេះគឺជាទីតាំងសមស្របសម្រាប់សាងសង់ជាវត្តអារាមព្រះពុទ្ធសាសនាជាអចិន្ត្រៃយ៍។

 

យើងខ្ញុំ ព្រះសង្ឃ ក្រុមប្រឹក្សាភិបាល និងទីប្រឹក្សា បានធ្វើការសម្រេចចិត្តដោយមានការឯកភាព និងបានរៀបចំពាក្យសុំស្នើសុំច្បាប់ស្តីពីការកំណត់តំបន់ ដើម្បីឱ្យយើងអាចប្រើប្រាស់កន្លែងនេះធ្វើជាវត្តអារាមដោយគ្មានបញ្ហាអ្វីឡើយ។

«ហេតុអ្វីបានជាអ្នកត្រូវការច្បាប់កំណត់តំបន់?»

ច្បាប់​កំណត់​តំបន់៖

  • អនុវត្តគោលបំណង និងគោលនយោបាយនៃផែនការផ្លូវការរបស់ក្រុង

  • ផ្តល់នូវវិធីសាស្រ្តស្របច្បាប់ និងច្បាស់លាស់ក្នុងការគ្រប់គ្រងការប្រើប្រាស់ដីធ្លី និងការអភិវឌ្ឍនាពេលអនាគត

  • បន្ថែមពីលើផែនការផ្លូវការ វាការពារអ្នកពីការប្រើប្រាស់ដីធ្លីដែលមានជម្លោះ និងអាចមានគ្រោះថ្នាក់នៅក្នុងសហគមន៍របស់អ្នក" ច្បាប់កំណត់តំបន់៖ ontario.ca

 

ដើម្បីដាក់ពាក្យសុំច្បាប់កំណត់តំបន់ យើងត្រូវត្រៀមខ្លួនជាមួយនឹងចំនួនទឹកប្រាក់ប្រមាណ ៣៥,០០០ ដុល្លារសម្រាប់ការដាក់ពាក្យ និងតម្រូវការផ្សេងៗទៀត។ ដោយសារវត្តពោធិការាមគឺជាអង្គការសប្បុរសធម៌ និងជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលរស់រានមានជីវិតដោយសារការបរិច្ចាគពីអ្នកបរិច្ចាគ និងអ្នកគាំទ្រដ៏សប្បុរស យើងសូមស្នើសុំការជួយឧបត្ថម្ភតិច ឬច្រើន ដើម្បីឲ្យគម្រោងនេះបានសម្រេចដោយជោគជ័យ។

គម្រោងកំពុងដំណើរការ ២០២២

វត្តពោធិការាមកំពុងដាក់ពាក្យសុំច្បាប់កន្លែងបច្ចុប្បន្នឲ្យក្លាយជាទីវត្តស្របតាមច្បាប់រដ្ឋ។ ការសុំច្បាប់វត្តត្រូវការថវិកាប្រមាណ $៣,៥០០០ ដើម្បីដំណើរការ។ សូមសាធុជនចូលរួបឧបត្ថម្ភតាមសទ្ធាជ្រះថ្លា។ សូមអរគុណ!

កសាងព្រះស្តូបព្រះបដិមា ២០២១

កសាងព្រះស្តូបព្រះពុទ្ធបដិមានាគប្រក់ និងព្រះពុទ្ធបដិមាទ្រង់បាត្រ នៅឆ្នាំ២០២១។

កសាងព្រះពុទ្ធបដិមាសំដែងបឋមទេសនា (ធម្មចក្រ) ឆ្នាំ ២០១៩

កសាងបល្ល័ង្ក និងព្រះស្តូបតំកល់ព្រះពុទ្ធបដិមាសំដែងបឋមទេសនាប្រោសបញ្ចវគ្គីយ៍ នៅព្រៃឥសិបតនមិគទាយវ័ន។ ឆ្នាំ ២០១៩

កសាងព្រះស្តូបតំកល់ព្រះពុទ្ធបដិមា ឆ្នាំ២០២០-២០២១

កសាងព្រះស្តូបនិងបល្ល័ង្កតំកល់ព្រះពុទ្ធបដិមា​ ទ្រង់ប្រសូតិ ទ្រង់ត្រាស់ដឹង ទ្រង់បរិនិព្វាន និងព្រះពុទ្ធបដិមាទ្រង់ប្រទានអភ័យ (អភយមុទ្រៈ) ជាវមកពីប្រទេសកម្ពុជានៅឆ្នាំ ២០២០។

ក្រាលឥដ្ឋជុំវិញឧបដ្ឋានសាលា

ឆ្នាំ ២០១៨

ក្រាលឥដ្ឋជុំវិញឧបដ្ឋានសាលាដើម្បីឲ្យបាន

សមរម្យ​ និង ងាយស្រួលក្នុងការធ្វើពិធីដង្ហែក្នុងបុណ្យនានា ។

ប្រក់ដំបូលកុដិ ឆ្នាំ២០១៨

ប្រក់ដំបូលកុដិដែលចាស់ទ្រុឌទ្រោមរបើក ដើម្បីឲ្យបានគត់ពីភ្លៀងក្នុងរដូវក្តៅ និងទឹកកកក្នុងរដូវត្រជាក់។ ខែកញ្ញា ឆ្នាំ២០១៨

ជួសជុលឧបដ្ឋានសាលាផ្នែកខាងក្នុង ឆ្នាំ២០១៧

ក្រោយពីប្តូរទីតាំងមកនៅកន្លែងបច្ចុប្បន្ន កិច្ចការដំបូងបង្អស់គឺកែច្នៃកន្លែង​រោងចតឡាន​មកធ្វើជាឧបដ្ឋានសាលា ដើម្បីប្រើប្រាស់ក្នុងការប្រារព្ធពិធីបុណ្យនានា មិនចាំបាច់ជួលសាលធ្វើបុណ្យដូចពីមុនទៀត។

ប្រក់ដំបូលឧបដ្ឋានសាលា ឆ្នាំ២០១៧

ប្រក់ដំបូលឧបដ្ឋានសាលាដែលចាស់ទ្រុឌទ្រោម​ដាច់ដោចហើយ ដើម្បីការពារភ្លៀងខ្យល់ និងទឹកកក។ ខែកញ្ញា ឆ្នាំ២០១៧

bottom of page