

អាទិត្យ 10 កក្កដា
|@ វត្តពោធិការាម ហៅ វត្តថ្មី
បុណ្យចូលព្រះវស្សា
សូមអញ្ជើញពុទ្ធបរិស័ទចូលរួមពិធីបុណ្យចូលព្រះវស្សាដែលនឹងប្រព្រឹត្តទៅនៅកាលបរិច្ឆេទ និង ទីកន្លែងខាងលើ។
ពេលវេលា និងទីកន្លែង
10 កក្កដា 2022, 10:00 AM – 12:00 PM
@ វត្តពោធិការាម ហៅ វត្តថ្មី, 4537 Hawthorne Rd, Ottawa, ON K1G 3N4, Canada
សេចក្តីអធិប្បាយ
បុណ្យចូលព្រះវស្សាគឺជាពិធីមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ព្រះសង្ឃបានរៀនធម៌ វិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ ចំណែកបរិស័ទដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងប្រារព្ធពិធីបុណ្យដោយនាំយកសំពត់សាដក ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ មានទៀន និងធូបជាដើមទៅប្រគេនព្រះសង្ឃតាមលទ្ធភាព ។
ព្រះសង្ឃត្រូវចូលកាន់វស្សា តាមពុទ្ធានុញ្ញាតអស់រយៈពេល ៣ខែ (មួយត្រីមាស) ក្នុងវស្សានរដូវ ហើយត្រូវចាំវស្សាដោយត្រឹមត្រូវ មិនឲ្យដាច់វស្សាឡើយ ។ ចំណែកឯពុទ្ធបរិស័ទជាទាយក ទាយិកា ឧបាសក ឧបាសិកា វិញ ក៏នាំគ្នាប្រារព្ធធ្វើបុណ្យចូលវស្សានោះដែរ ជាពិសេសគឺ ចាត់ចែងវស្សិកសាដក(សំពត់សំរាប់ងូតទឹកភ្លៀង) ដែលនិយមហៅថា សំពត់សាដកចំណាំវស្សា ព្រមទាំងប្រេងកាត ទៀន ធូប និងភេសជ្ជៈ មួយចំនួនទៀតតាមលទ្ធភាព ។
ពាក្យថា វស្សា មកអំពីពា្យបាលីថា វស្ស ប្រែថាភ្លៀង ឬរដូវភ្លៀង ដែលមានកំណត់រយៈ ពេល ៤ខែគឺរាប់ពីថ្ងៃ ១រោច ខែអាសាធ រហូតដល់ថ្ងៃ ១៥កើតខែកត្តិក រយៈពេលនេះ ឯង ហៅថាវស្សានរដូវ ។ បានជាព្រះបរមសាស្តានៃយើង ព្រះអង្គទ្រង់ អនុញ្ញាតឲ្យព្រះភិក្ខុសង្ឃ មានកិច្ចចូលចាំវស្សានោះមកអំពីហេតុខាងដើម២យ៉ាងគឺៈ
