top of page
ពិធីបុណ្យភ្ជុំបិណ្ឌ
ពិធីបុណ្យភ្ជុំបិណ្ឌ

សៅរ៍ 24 កញ្ញា

|

@វត្តពោធិការាម ហៅ​ វត្តថ្មី

ពិធីបុណ្យភ្ជុំបិណ្ឌ

បុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដែលប្រជាពុទ្ធបរិស័ទខ្មែរតែងតែប្រារព្ធជារៀងរាល់ឆ្នាំមិនដែលអាក់ខាន ព្រោះជាអត្តសញ្ញាណជាតិខ្មែរផង ជាឱកាសតបស្នងសងគុណដល់បុព្វការីជន ជីដូនជីតា មាតាបិតា និងញាតិកាទាំង៧សន្តានដែលបានចែកឋានទៅហើយផង។ វត្តពោធិការាម នឹងប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនៅថ្ងៃ សៅរ៍-អាទិត្យ ទី២៤-២៥ ខែកញ្ញា ឆ្នាំ២០២២។ សូមពុទ្ធបរិស័ទទាំងអស់ចូលរួមអនុមោទនាបុណ្យនេះឲ្យបានកុះករ។

ពេលវេលា និងទីកន្លែង

24 កញ្ញា 2022, 10:00 AM – 25 កញ្ញា 2022, 10:00 AM

@វត្តពោធិការាម ហៅ​ វត្តថ្មី, អាសយដ្ឋាន 4537 Hawthorne Rd, Ottawa, ON K1G 3N4, Canada

សេចក្តីអធិប្បាយ

បុណ្យភ្ជំុបិណ្ឌ គឺជាពិធីបុណ្យ​នឹករលឹកសាច់ញាតិដែលបានស្លាប់របស់ជនជាតិខ្មែរ ដែលកំណត់តាម ប្រតិទិនពុទ្ធសាសនាតាមដំណើរគោលចររបស់ ព្រះចន្ទ ដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ នៅក្នុងប្រពៃណីរបស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេហៅថា "ពិធីសែនដូនតា"  ដែលមានប្រវត្តិតាំងពី សម័យមុនអង្គរមកម៉្លេះ ដែលជួបប្រទះនៅសិលាចរឹក K.279c ចារឹកនៅស.វទី៩ ក្នុងរាជព្រះបាទ យសោវរ្ម័នទី១ ដែលបានរៀបរាប់ខ្លះៗអំពីការចាប់បាយបិណ្ឌ ដែលពូនជាដុំ ហើយបានផ្ដាំឱ្យព្រះកឹង មានន័យថា ព្រះភូមិ ឬ យមទូត ឱ្យចាប់ឆ្កែចង សុំផ្លូវទៅផង ទៅជូនដូនតា ។ពិធីសែនដូនតា ដែលជាអរិយធម៌ នៃវប្បធម៌ខ្មែរដើម ដែលធ្វើឡើងដើម្បីផ្ដល់កុសលផលបុណ្យដល់សាច់ញាតិខ្លួនដែលបានស្លាប់ទៅហើយក្ដី ។ ពិធីបុណ្យភ្ជុំបិណ្ឌ ដែលប្រារព្ធ​ឡើងរៀងរាល់ថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ចន្លោះ ខែកញ្ញា និង ខែតុលា ដែលជាពិធីបុណ្យដែលមានរយៈពេលវែងជាងគេរហូតដល់ ១៥ថ្ងៃ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប និងត្រូវបានឈប់សំរាកពីការងាររយៈពេល ៣ថ្ងៃ ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនេះនាថ្ងៃចុងក្រោយ ដើម្បីឱ្យពួកគេអាចរៀបចំម្ហូបអាហារ ដើម្បីសែនដូននតា ជូនសាច់ញាតិរបស់ពួកគេដោយសេចក្ដីនឹករលឹក រៀងរាល់មួយឆ្នាំម្ដង ។

ជួយផ្សព្វផ្សាយដំណឹងនេះ

bottom of page