top of page

គម្រោងថ្មីដ៏សំខាន់សម្រាប់វត្តពោធិការាម

Updated: Jul 3, 2022


វត្តពោធិការាម បានចុះឈ្មោះជាផ្លូវការក្នុងបញ្ជីរបស់រដ្ឋាភិបាលសហព័ន្ធកាណាដា នៅឆ្នាំ២០០៦ ក្នុងឈ្មោះជា​ភាសាអង្គ់គ្លេស «The Mondul Ottawa Khmer Buddhist Monastery»​ (ពុទ្ធិកសមាគមខេមរមណ្ឌល អូត្តាវ៉ា) ។ វត្តត្រូវបានផ្លាស់ប្តូរទីតាំងពីកន្លែង​មួយទៅកន្លែងមួយ ពីកន្លែងតូច​ទៅកន្លែងធំតាមរយៈការអភិវឌ្ឍន៍​ ដោយការរួបរួមសាមគ្គីគ្នារបស់ខ្មែរ។ វត្តពោធិការាមដែលបានរីកចម្រើនរុងរឿងដរាបរៀងមក គឺដោយសារកម្លាំងសាមគ្គីរបស់ខ្មែរយើងក្នុងសហគមន៍ និងចូលរួមពីកន្លែងនានាផង។

បច្ចុប្បន្ននេះ វត្តពោធិការាមមានទីតាំងក្នុងកន្លែងដ៏សមរម្យមួយដែលសក្តិសមជាទីវត្តអារាម​ពិតប្រាកដ ក្នុងទំហំដី ២ អេកឺ (acres) ស្មើនឹង ០.៨០៩៣ ហិចតា (8093 ម៉ែត្រការ៉េ) ដែលមានកុដិ ឧបដ្ឋានសាលា និងអាគារផ្ទុកសម្ភារៈនានា។ ទីតាំងនេះ នឹងលែងផ្លាស់ប្តូរទៅកន្លែងណាផ្សេងទៀតហើយ ព្រោះជាកន្លែងដ៏សមរម្យជាវត្តអារាម ហើយថែមទាំងបានកសាងសាសនវត្ថុ និងសមិទ្ធិផលនានានៅក្នុងទៅនេះជាច្រើន។ ព្រះសង្ឃ និងគណៈកម្មការបានមូលមតិគ្នាជាឯកច្ឆ័ន្ទសម្រេចដាក់ពាក្យចុះឈ្មោះ​សុំច្បាប់ទីកន្លែងនេះឲ្យជាវត្តស្របច្បាប់តាមច្បាប់នៃរដ្ឋាភិបាលកាណាដា។ ក្នុងដំណើរការនៃការសុំច្បាប់នេះ តម្រូវការថវិកាជាបឋមប្រមាណជា $៣៥,០០០ (បីម៉ឺនប្រាំពាន់ដុល្លារកាណាដា) ។ អាស្រ័យហេតុនេះ សូមពុទ្ធបរិស័ទ សាធុសប្បុរសជនជិតឆ្ងាយទាំអស់ចូលចាប់កុសល​ បរិច្ចាគ តិច ឬច្រើន តាមសទ្ធាជ្រះថ្លា និងលទ្ធភាពរបស់ខ្លួន ដើម្បីធ្វើឲ្យដំណើរការនេះប្រព្រឹត្តទៅដោយជោគជ័យ។ សូមអរគុណ!











0 comments
bottom of page